ដើម្បី​ពង្រឹង​គុណភាព​អប់រំ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​បើក​សាកល​វិទ្យាល័យ​ថ្មី

ក្រសួង​អប់រំ យុវជន​និង​កីឡា ចាប់​ពី​ឆ្នាំ​នេះ​ទៅ​នឹង​រឹត​បន្តឹង​ការ​អនុញ្ញាត​ឲ្យ​បង្កើត​គ្រឹះស្ថាន​ឧត្តម​សិក្សា​ថ្មី លើ​មុខវិជ្ជា​សង្គម ប៉ុន្តែ​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ថ្នាក់​មុខ​ជ្ជា​វិទ្យាសាស្ត្រ វិស្វកម្ម ដើម្បី​ពង្រឹង​នូវ​សមត្ថភាព​សិស្ស​និង​សាស្ត្រាចារ្យ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ស្រប​តាម​ការ​រីក​ចម្រើន​របស់​សង្គម ដែល​ទាមទារ​អ្នក​ចេះ​វិទ្យាសាស្ត្រ​ពិត។ លោក យក់ ង៉ុយ រដ្ឋ​លេខាធិការ​ក្រសួង អប់រំ យុវជន​និង កីឡា ថ្លែង​ថា៖ «យើង​រឹត​បន្តឹង​លក្ខខណ្ឌ​មួយ​ចំនួន​ក្នុង​ការ​បើក​គ្រឹះស្ថាន​ឧត្តមសិក្សា​ថ្មី ជា​ពិសេស​សាលា​ឯកជន។ យើង​ឃើញ​មហា​វិទ្យាល័យ សាកល​វិទ្យាល័យ​មាន​សិស្ស​ច្រើន តែ​គ្រូ​តិច អ៊ីចឹង​យើង​ចង់​បណ្តុះ​បណ្តាល​គ្រូ​ឲ្យ​មាន​សមត្ថភាព​សិន»។ …

ឆាយ ច័ន្ទនីដា
http://postkhmer.com/national/1-national-news/112645-2014-04-01-04-09-41