បទល្មើស​ព្រហ្មទណ្ឌ​កើន​ ២៩៨​ លើក​នៅ​ភ្នំពេញ​កាលពី​ឆ្នាំ​មុន​

  ​បទល្មើស​ព្រហ្មទណ្ឌ​បាន​កើតឡើង​ចំនួន​ ៧៧៥​លើក​ គឺ​កើនឡើង​ចំនួន​ ២៩៨​លើក​ តែ​ចំនួន​អ្នក​ស្លាប់​ថយ​ចុះ​ ១៧​នាក់​ នៅ​ក្នុង​ឆ្នាំ​ ២០១៣​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១២​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដែល​ត្រូវ​បាន​ចែកចាយ​ នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​អនុវត្ត​ការងារ​ឆ្នាំ​២០១៣​ និង​ទិស​ដៅ​ឆ្នាំ​២០១៤​ នៅ​ឯ​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៥​ កុម្ភៈ​ ២០១៤​។​ ​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​ចំណោម​បទល្មើស​ព្រហ្មទណ្ឌ​ ដែល​បាន​កើត​មាន​ ចំនួន​៧៧៥​លើក​ ខាងលើ​នេះ​ បទល្មើស​ឧក្រិដ្ឋ​ បាន​កើតឡើង​ ចំនួន​២១០​លើក​ កើន​៥៩​លើក​ ក្នុង​នោះ​លួច​មាន​ស្ថាន​ទម្ងន់​ (​ប្លន់​)​ ប្រើប្រាស់​អាវុធ​មាន​៨២​លើក​ កើន​២៧​លើក​ ប្លន់​ប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ​មាន​៦៣​លើក​ កើន​៣៧​លើក​ រំលោភ​សេពសន្ថវៈ​មាន​៣២​លើក​ កើន​១២​លើក​ តែ​ បទល្មើស​ ឃាតកម្ម​មាន​ ៣២​លើក​ ថយ​ចុះ​១៤​លើក​ និង​ ចាប់ជំរិត​ទារប្រាក់​១​លើក​ ថយ​ចុះ​១​លើក​ ។​ …

ប៊ុត​ រស្មីគង្គា
http://www.postkhmer.com/online/111264-2014-02-28-02-16-48