កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់របស់ប្រទេសមីយ៉ាន់ម៉ាគម្រាមបន្តធ្វើកូដកម្មប្រសិនបើសំណើរបស់ពួកគេមិនត្រូវបានដោះស្រាយ
កាលពីថ្ងៃអង្គារ៍ កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់របស់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងតវ៉ាឲ្យមានការតម្លើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារក្នុងសហគ្រាស បានគម្រាមបន្តធ្វើកូដកម្ម លើកលែងតែសំណើរបស់ពួកត្រូវបានដោះស្រាយ ហើយអាជ្ញាធរដោះលែងអ្នកតំណាងរបស់ពួកគេចំនួនពីរនាក់ដែលជាប់ ឃុំកាលពីដើមខែនេះ។…
យោងទៅតាមសមាគមរោងចក្រកាត់ដេរមីយ៉ាន់ម៉ា មនុស្សចំនួនប្រមាណជា ២០០,០០០នាក់កំពុងធ្វើការក្នុងវិស័យនេះ ខណៈពេលដែលរបាយការណ៍អង្គការសិទ្ធិការងាររាយការណ៍ថា និយោជិកជាមធ្យមមានអាយុ២៤ឆ្នាំ និងធ្វើការ៦ថ្ងៃក្នុងមួយសប្តាហ៍ និង១៣ម៉ោងក្នុងមួយថ្ងៃ ដើម្បីប្រាក់ឈ្នួលប្រចាំខែប្រមាណជា ៨០ ដុល្លារអាមេរិច។…
Thiha Tun
http://www.rfa.org/english/news/myanmar/strikes-02242015130920.html