រាជរដ្ឋាភិបាល​ គ្រោង​ចំណាយ​ថវិកាជាតិ​ប្រមាណ​ជាង​ ៧ ៦៥៩ ​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០២០

រាជដ្ឋាភិបាល​រំពឹង​នឹង​ទទួលបាន​ចំណូល​ថវិកាជាតិ​កើនឡើង​ដល់​ប្រមាណ​ជាង ៧ ៤៨៦ លាន​ដុល្លារ​អាមេរិក និង​គ្រោង​ចំណាយ​ថវិកាជាតិ​ក្នុង​ចំនួន​ប្រមាណ​ជាង ៧ ៦៥៩ លាន​ដុល្លារ​អាមេរិក​ សម្រាប់​ឆ្នាំ​ ២០២០ នៅក្នុង​បរិការណ៍​ដែល​កម្ពុជា​បាននិង​កំពុង​ទទួលផល​ពី​សន្តិភាព ឯកភាព​ទឹកដី ឯកភាព​ជាតិ និង​ស្ថិរភាព​នយោបាយ​។ នេះ​បើតាម​ការប្រកាស​របស់​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ដែល​ប្រព្រឹត្ត​ទៅ​នៅ​វិមាន​សន្តិភាព ក្រោម​អធិបតីភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ …

នៀម ឆេង
https://bit.ly/2Whn2Fg