នគរបាលជាតិមានគម្រោងបើកកាសែតផ្ទាល់ខ្លួន
អ្នកនាំពាក្យនគរបាលជាតិបានឲ្យដឹងកាលពីម្សិលមិញថា នគរបាលជាតិមានផែនការបង្កើតកាសែតជាភាសាខ្មែរផ្ទាល់ខ្លួន ដើម្បីផ្ដល់ព័ត៌មានច្បាស់ការស្ដីពីសន្តិសុខ និងបទល្មើសផ្សេងៗនៅក្នុងប្រទេសកម្ពុជាទៅឲ្យសាធារណជន និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងគ្រោះថ្នាក់នៃគ្រឿងញៀន។ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា វាលឿនពេកហើយដែលនិយាយថា ពេលណាដែលកាសែតគ្រប់គ្រងដោយរដ្ឋាភិបាលនេះនឹងត្រូវបើកឲ្យដំណើរការនោះ ព្រោះវាចាំបាច់ត្រូវតែទទួលបានភ្លើងខៀវពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាមុនសិន។ …