នៅក្នុងកំណែទម្រង់ថ្មី គ.ជ.ប. អំពាវនាវឲ្យពលករមកបោះឆ្នោត

ទោះបីជាខ្លួនបានបដិសេធសំណើសុំឲ្យផ្តល់មធ្យោបាយថ្មីសម្រាប់ពលករចំណាកស្រុកដើម្បីបោះឆ្នោតនៅក្នុងការបោះឆ្នោតនាពេលខាងមុខក្តី តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានបញ្ជូនលិខិតទៅស្ថានទូតកម្ពុជាទាំងអស់ដោយអំពាវនាវឲ្យពលរដ្ឋរស់នៅក្រៅប្រទេសត្រឡប់មកប្រទេសកំណើតវិញសម្រាប់ការបោះឆ្នោតនាឆ្នាំក្រោយ។ ប៉ុន្តែ ខណៈការចាប់ផ្តើមនៃការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រថ្មី នៅថ្ងៃទី១ ខែកញ្ញា ខិតជិតមកដល់នោះ លិខិតនេះនៅមិនទាន់ទៅដល់ដៃមន្ត្រីប្រចាំប្រទេសកូរ៉េខាងត្បូង ឬប្រទេសថៃដែលប្រទេសទាំងពីរ នេះបានផ្តល់ការងារដល់ពលរដ្ឋខ្មែររហូតដល់ទៅ១លាននាក់ក្នុងនោះភាគច្រើននៅក្នុងប្រទេសថៃនៅឡើយទេ។ …

គុច ណារ៉េន និង ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/33878