មន្ទីរពេទ្យ​កាល់ម៉ែត​បើក​ប្រើ​ប្រាស់​អគារ​ផ្នែក​ប្រព័ន្ធ​ប្រសាទ​តម្លៃ ១០ លាន​ដុល្លារ

អគារ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ កម្រិត​ស្តង់ដារ​អន្តរជាតិ មាន​តម្លៃ​ជាង ១០ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត កាល​ពី​ថ្ងៃ​ម្សិល​មិញ ក្រោម​ព្រះ​រាជ​វត្តមាន​របស់​ព្រះ​មហាក្សត្រ​កម្ពុជា ប្រមុខ​រាជ​រដ្ឋាភិបាល និង​មន្រ្តី​អង្គទូត​នានា​នៅ​កម្ពុជា​ជាច្រើន​រូប។

អគារ​ថ្មី​នេះ ត្រូវ​បាន​សាងសង់​ឡើង​អំពី​ឥដ្ឋ ដំបូល​ប្រក់​ក្បឿង​មាន​កម្ពស់ ៦ ជាន់​មាន​បណ្តោយ ៤៥ ម៉ែត្រ ទទឹង ៣០ ម៉ែត្រ ស្រប​តាម​ប្រព័ន្ធ​ស្តង់ដារ​មន្ទីរពេទ្យ ប្រទេស​បារាំង។ ...

តាំង វីដា
http://bit.ly/1vmjxMy