ស្ពាន​ឆ្លង​ព្រំដែន​កម្ពុជា-​ថៃ ចំណុច​ស្ទឹងបត់​នឹង​សាងសង់​ឆ្នាំ​ក្រោយ

កម្ពុជានិង​ថៃព្រមព្រៀង​គ្នា​សាងសង់​ស្ពាន​ឆ្លង​កាត់​ភ្ជាប់​ចំណុច​ស្ទឹងបត់និង​ចំណុច​បានណុងអៀននៅ​ឆ្នាំ​ក្រោយ។ ចំណែក​អាគារ​ត្រួត​ពិនិត្យ និង​ផ្លូវ​ភ្ជាប់​ពី​ចំណុច​ស្ទឹងបត់ ទៅ​នឹង​ផ្លូវ​ជាតិ​លេខ​៥ គ្រោង​សាងសង់​ទន្ទឹម​គ្នា។​ ​លោក វ៉ា ស៊ីមសុរិយា អ្នកនាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ ជា​អ្នក​សាងសង់​ស្ពាន​ទាំង​មូល ដែល​ផ្នែក​ស្ពាន​នៅ​ខាង​កម្ពុជា គឺ​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ថៃ។ ហើយ​ការ​សាងសង់​នឹង​ចាប់​ផ្តើម​នៅ​ដើម​ឆ្នាំ​ក្រោយ។ …

ជា វណ្ណៈ
http://bit.ly/2hY00yW