ឆ្កែហិតមីន ១ ក្នុងចំណោម ១៨ ក្បាលបញ្ជូនដល់កម្ពុជា
ឆ្កែហិតក្លិនមួយក្បាលមានតម្លៃ ៣ ម៉ឺន ៦ ពាន់ដុល្លារនៃឆ្កែជំនាញសរុប ១៨ ក្បាល ដែលត្រូវបានផ្តល់ជាជំនួយដោយអង្គការ Norwegian People’s Aid (NPA) បានមកដល់អាកាសយានដ្ឋានយោធាភ្នំពេញ កាលពីម្សិលមិញដើម្បីជួយដល់សកម្មភាពដោះមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ លោក ហេង រតនា អគ្គនាយក CMAC បានថ្លែងកាលពីម្សិលមិញថា ឆ្កែឈ្មោះ រ៉ាំបូ អាយុ ៤ ឆ្នាំ ត្រូវបានបញ្ជូនមកដល់ កម្ពុជា ពី ប្រទេសបូស្នី ហើយត្រូវបានបញ្ជូនទៅមណ្ឌលបណ្តុះបណ្តាល CMAC ក្នុង ខេត្តកំពង់ឆ្នាំង។ …
វង្ស សុខេង
http://www.postkhmer.com/national/1-national-news/112241-2014-03-21-04-07-30