ច្បាប់ថ្មីនឹងដោះស្រាយបញ្ហាអត្រាមរណភាពខ្ពស់លើដងផ្លូវនៅកម្ពុជា
ច្បាប់ចរាចរថ្មី នឹងចូលជាធរមាននៅថ្ងៃទី ១ ខែមករា ដែលត្រូវបានរំពឹងទុកថា នឹងជួយកាត់បន្ថយអត្រាអ្នកស្លាប់នៅតាមដងផ្លូវនៃប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ។
គ្រោះថ្នាក់ចរាចរ ធ្វើឱ្យប្រទេសកម្ពុជាខាតបង់តម្លៃខាងសេដ្ឋកិច្ច ប្រមាណជា ៣០០លានដុល្លារ ជារៀងរាល់ឆ្នាំ ហើយអត្រាអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរ នៅតែបន្តកើនឡើង។ យោងតាមតួលេខពីក្រសួងមហាផ្ទៃ មនុស្សប្រមាណជា ២,២៦៥នាក់ បានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ចរាចរ នៅឆ្នាំ២០១៥នេះ កើនឡើងពីចំនួនអ្នកស្លាប់ ២,១៤៨នាក់ នៅក្នុងឆ្នាំ២០១៤។…