រដ្ឋាភិបាល​បង្កើត​តំបន់​អភិរក្ស​សត្វព្រៃ​នៅ​ សៀម​ប៉ា​ង​

​រដ្ឋាភិបាល​បាន​បង្កើត​តំបន់​អភិរក្ស​សត្វព្រៃ​ និង​ធនធានធម្មជាតិ​ លើ​ផ្ទៃដី​ជាង​ ៦​ ម៉ឺន​ ៦​ ពាន់​ហិ​កតា​ ដែល​ជា​កន្លែង​មាន​សត្វ​ ត្រយង​ ជា​ប្រភេទ​សត្វ​កំពុង​ប្រឈម​នឹង​ការ​ងាប់​ផុត​ពូជ​ពី​កម្ពុជា​។​ ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ​ បាន​សម្រេច​អនុម័ត​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត​តំបន់​ព្រៃ​ការពារ​ សម្រាប់​អភិរក្ស​ធនធាន​សេ​នេ​ទិ​ក​ រុក្ខជាតិ​និង​សត្វព្រៃ​ «​សៀម​ប៉ា​ង​»​ ខេត្ត​ ស្ទឹង​ត្រែង​ លើ​ផ្ទៃដី​ ៦៦៩៣២​ ហិ​កតា​។​ គោលបំណង​នៃ​ការ​អភិរក្ស​តំបន់​នេះ​ គឺជា​ការ​ស្តារ​បរិស្ថាន​នៃ​ប្រភេទ​ពិសេស​ «​ប្រភេទ​ដែល​កំពុង​រងគ្រោះថ្នាក់​ជាស​កល​ជា​ពិសេស​តំបន់​ព្រៃ​នេះ​មាន​សត្វ​ត្រយង​»​ រស់នៅ​។​

ឆាយ ច័ន្ទនីដា
http://postkhmer.com/national/1-national-news/109728-2014-01-27-02-29-30