រដ្ឋាភិបាលបង្កើតតំបន់អភិរក្សសត្វព្រៃនៅ សៀមប៉ាង
រដ្ឋាភិបាលបានបង្កើតតំបន់អភិរក្សសត្វព្រៃ និងធនធានធម្មជាតិ លើផ្ទៃដីជាង ៦ ម៉ឺន ៦ ពាន់ហិកតា ដែលជាកន្លែងមានសត្វ ត្រយង ជាប្រភេទសត្វកំពុងប្រឈមនឹងការងាប់ផុតពូជពីកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ បានសម្រេចអនុម័តសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតតំបន់ព្រៃការពារ សម្រាប់អភិរក្សធនធានសេនេទិក រុក្ខជាតិនិងសត្វព្រៃ «សៀមប៉ាង» ខេត្ត ស្ទឹងត្រែង លើផ្ទៃដី ៦៦៩៣២ ហិកតា។ គោលបំណងនៃការអភិរក្សតំបន់នេះ គឺជាការស្តារបរិស្ថាននៃប្រភេទពិសេស «ប្រភេទដែលកំពុងរងគ្រោះថ្នាក់ជាសកលជាពិសេសតំបន់ព្រៃនេះមានសត្វត្រយង» រស់នៅ។
ឆាយ ច័ន្ទនីដា
http://postkhmer.com/national/1-national-news/109728-2014-01-27-02-29-30