អង្គការលីកាដូរកឃើញដីសម្បទានមានចំនួន ២៧២ កន្លែង
អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) អំពាវនាវជាថ្មីឲ្យរាជរដ្ឋាភិបាលបង្ហាញឲ្យបានពេញលេញនូវចំនួនដីសម្បទានទាំងអស់ ដែលត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនឯកជន ខណៈដែលអង្គការនេះបានរកឃើញថា ដីសម្បទានទំហំជាង ២ លានហិកតានៃដីសម្បទាន ២៧២ កន្លែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនក្នុងស្រុក និងបរទេស។ នៅក្នុងទិន្នន័យអំពីដីសម្បទានរបស់អង្គការលីកាដូ ដែលបានចងក្រងក្នុងរយៈពេល ៥ ឆ្នាំនៃការស៊ើបអង្កេតទៅលើវិស័យដីធ្លី ហើយចេញផ្សាយជាសាធារណៈកាលពីថ្ងៃម្សិលមិញ បានរកឃើញថា ដីសម្បទានទាំងអស់នៅក្នុងប្រទេសកម្ពុជាមានចំនួន ២៧២ កន្លែង លើផ្ទៃដីទំហំដី ២.១៤១.១៤៦ ហិកតា ត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនក្នុងស្រុក និងបរទេស ក្នុងនោះ ក្រុមហ៊ុនរបស់កម្ពុជា ១១៣ កន្លែង វៀតណាម (សម្បទានធំៗ ) ចំនួន ៥៤ ចិន ៤០ ម៉ាឡេស៊ី ១២ ថៃ ១០ កូរ៉េខាងត្បូង ៩ សិង្ហបុរី ៧ ផ្សេងៗ ១៤ និងមិនស្គាល់ ១៣ កន្លែង។ …
ប៉ិច សុធារី
http://bit.ly/1CrkeFQ