អង្គការមិនមែនរដ្ឋាភិបាលនិយាយថា ពាក្យបណ្ដឹងជុំវិញវិវាទដីធ្លីកើនឡើងខ្លាំង
ចំនួនអ្នកដែលត្រូវបានចោទប្រកាន់នៅក្នុងវិវាទដីធ្លីទូទាំងប្រទេសចាប់តាំងពីដើមឆ្នាំរហូតមកទល់ពេលនេះ បានកើនឡើងលើសចំនួននៃការចោទប្រកាន់ក្នុងឆ្នាំ២០១៣ទាំងមូលរួចទៅហើយ ជាអ្វីដែលកាលពីម្សិលមិញអង្គការអាដហុកបានចាត់ទុកថា ជាការកើនឡើង “គួរឲ្យព្រួយបារម្ភ” នូវពាក្យបណ្ដឹងប្តឹងអ្នកដែលជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លី។ នៅក្នុងតួលេខថ្មីដែលខ្លួនបានបញ្ចេញកាលពីម្សិលមិញ អង្គការអាដហុក បានលើកឡើងថា ខ្លួនបានកត់ត្រាករណីចោទប្រកាន់ចំនួន១២៦ករណីប្រឆាំងអ្នកដែលជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីចន្លោះពីថ្ងៃទី១ ខែមករាដល់ថ្ងៃទី១៥ ខែសីហា នេះបើប្រៀបធៀបទៅនឹងការចោទប្រកាន់ពាក់ព័ន្ធវិវាទដីធ្លីចំនួន១០៩ករណី ដែលអង្គការនេះបានកត់ត្រាពេញមួយឆ្នាំមុន។ …