អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​និយាយ​​​ថា ពាក្យ​​​បណ្ដឹង​​​ជុំ​​​វិញ​​​វិវាទ​​​ដី​​​ធ្លី​​​កើន​​​ឡើង​​​​​​ខ្លាំង​​​

ចំនួន​​​អ្នក​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​នៅ​​​ក្នុង​​​វិវាទ​​​ដី​​​ធ្លី​​​ទូទាំង​​​ប្រទេស​​​ចាប់​​​​​​តាំង​​​ពី​​​ដើម​​​ឆ្នាំ​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​ បាន​​​កើន​​​ឡើង​​​លើស​​​ចំនួន​​​នៃ​​​ការ​​​ចោទ​​​ប្រកាន់​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ទាំង​​​មូល​​​រួច​​​ទៅ​​​ហើយ​​​ ជា​​​អ្វី​​​ដែល​​​កាល​​ពី​​​ម្សិលមិញ​​​​​​អង្គការ​​​អាដ​​​ហុក​​​បាន​​​ចាត់​​​ទុក​​​ថា ជា​​​ការ​​​កើន​​​ឡើង​​​ “គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ​​​” នូវ​​​ពាក្យ​​​បណ្ដឹង​​​ប្តឹង​​​អ្នក​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​។ នៅ​​​ក្នុង​​​តួ​​​លេខ​​​ថ្មី​​​ដែល​​​ខ្លួន​​​បាន​​​បញ្ចេញ​​​កាល​​​ពី​​​ម្សិលមិញ អង្គការ​​​អាដ​​​ហុក​​​ បាន​​​លើក​​​ឡើង​​​​​​ថា ខ្លួន​​​បាន​​​កត់ត្រា​​​ករណី​​​ចោទ​​​ប្រកាន់​​​ចំនួន​​​១២៦​​​ករណី​​​ប្រឆាំង​​​អ្នក​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដី​​​ធ្លី​​​ចន្លោះ​​​ពី​​​ថ្ងៃ​​​ទី​​​១ ខែ​​​មករា​​​ដល់​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​សីហា នេះ​​​បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ពាក់​​​ព័ន្ធ​​​​​​វិវាទ​​​ដី​​​ធ្លី​​​ចំនួន​​​១០៩​​​ករណី​​​ ដែល​​​អង្គការ​​​នេះ​​​បាន​​​កត់​​​ត្រា​​​ពេញ​​​​​​មួយ​​​ឆ្នាំ​​​មុន​​​។ ...

អូន ភាព
http://www.cambodiadailykhmer.com/news/18725/