រដ្ឋាភិបាលៈ ច្បាប់ EIA ថ្មីនឹងធ្វើឲ្យការសម្រេចចិត្តទៅលើគម្រោងវិនិយោគកាន់តែប្រសើរឡើង
ក្រសួងបរិស្ថាននឹងបញ្ចប់សេចក្ដីព្រាងច្បាប់ថ្មីស្ដីពីការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ដើម្បីជំរុញឲ្យមានការយល់ដឹងកាន់តែទូលំទូលាយ និងតម្លាភាពរបស់ EIA សម្រាប់គម្រោងអភិវឌ្ឍន៍ទាំងអស់ ដែលរួមមានទំនប់វារីអគ្គិសនី ចម្ការដាំដុះធំៗ និងសំណង់ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍកម្ពុជាប្រកបដោយស្ថិរភាព។ ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់រយៈពេលពីរថ្ងៃស្ដីពីសេចក្ដីព្រាងច្បាប់ EIA កាលពីម្សិលមិញ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថានថ្លែងថា នៅពេលសេចក្ដីព្រាងច្បាប់នេះត្រូវបានអនុម័តនឹងជាសូចនាករសម្រាប់រដ្ឋាភិបាលក្នុងការធ្វើការសម្រេចចិត្តមុនពេលអនុម័តគម្រោងអភិវឌ្ឍន៍នីមួយ។ លោកបន្តថា៖ «សម្រាប់ផ្តល់នូវរបកគំហើញ និងការវិភាគប្រកបដោយលក្ខណៈបច្ចេកទេសនិងដើម្បីរដ្ឋាភិបាលមានបង្អែករឹងមាំសម្រាប់ពិចារណាបានជាក់លាក់មុននឹងសម្រេចជាផ្លូវការឲ្យអនុវត្តគោលនយោបាយឬការវិនិយោគអភិវឌ្ឍន៍គ្រប់រូបភាព»។ …
ចាន់ មុយហុង
http://bit.ly/1MIwOoH