រដ្ឋាភិបាលៈ ច្បាប់ EIA ថ្មី​នឹង​ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​ទៅ​លើ​គម្រោង​វិនិយោគ​កាន់​តែ​ប្រសើរ​ឡើង

ក្រសួង​បរិស្ថាន​នឹង​បញ្ចប់​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ស្ដីពី​ការ​វាយតម្លៃ​ផល​ប៉ះ​ពាល់​បរិស្ថាន (EIA) ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​យល់​ដឹង​កាន់​តែ​ទូលំ​ទូលាយ និង​តម្លាភាព​របស់ EIA សម្រាប់​គម្រោង​អភិវឌ្ឍន៍​ទាំង​អស់ ដែល​រួម​មាន​ទំនប់​វារី​អគ្គិសនី ចម្ការ​ដាំ​ដុះ​ធំៗ និង​សំណង់​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​កម្ពុជា​ប្រកប​ដោយ​ស្ថិរភាព។ ថ្លែង​ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់​បញ្ចប់​រយៈ​ពេល​ពីរ​ថ្ងៃ​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់ EIA កាលពី​ម្សិល​មិញ លោក សាយ សំអាល់ រដ្ឋ​មន្ដ្រី​ក្រសួង​បរិស្ថាន​ថ្លែង​ថា នៅ​ពេល​សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​នឹង​ជា​សូចនាករ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​មុន​ពេល​អនុម័ត​គម្រោង​អភិវឌ្ឍន៍​នីមួយ។ លោក​បន្ត​ថា៖ «សម្រាប់​ផ្តល់​នូវ​របក​គំហើញ និង​ការ​វិភាគ​ប្រកប​ដោយ​លក្ខណៈ​បច្ចេកទេស​និង​ដើម្បី​រដ្ឋាភិបាល​មាន​បង្អែក​រឹងមាំ​សម្រាប់​ពិចារណា​បាន​ជាក់​លាក់​មុន​នឹង​សម្រេច​ជា​ផ្លូវ​ការ​ឲ្យ​អនុវត្ត​គោល​នយោបាយ​ឬ​ការ​វិនិយោគ​អភិវឌ្ឍន៍​គ្រប់​រូបភាព»។ …

ចាន់ មុយហុង
http://bit.ly/1MIwOoH