អង្គការ​មិនមែនរដ្ឋាភិបាល​ នឹង​ដាក់ញត្តិ​ថ្វាយព្រះមហាក្សត្រ​ជុំវិញ​ច្បាប់​ស្តីពីប្រព័ន្ធតុលាការ​

អង្គការ​សង្គមស៊ីវិលមួយ​ក្រុម​នឹងដាក់​ញត្តិ​ថ្វាយ​ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី នៅ​ថ្ងៃនេះ អំពាវនាវដល់​ព្រះមហាក្សត្រ​កុំឲ្យឡាយព្រះ​ហស្តលេខា​លើ​ច្បាប់​ចំនួន​បី​ស្ដីពីប្រព័ន្ធ​តុលាការ​ ដែលពួកគេ​លើក​ឡើង​ថា នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​មាន​ការ​ត្រួត​ត្រា​កាន់​តែ​ខ្លាំង​លើ​ប្រព័ន្ធ​តុលាការ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​របស់​ប្រជា​ពល​រដ្ឋ។ បើទោះ​ជា​មាន​ការ​លើក​ឡើង​នូវ​កង្វល់​ពី​សំណាក់អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​ក្នុង​ស្រុកនិង​​អន្តរជាតិ​ក៏ដោយ ក៏ច្បាប់​ស្ដីពី​ប្រព័ន្ធ​តុលាការ​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​គ្មាន​ការ​កែប្រែ​នៅក្នុង​​រដ្ឋសភា​ឯកបក្ស​ និង​ព្រឹទ្ធសភា​ក្នុង​រយៈ​ពេល​ពីរ​ខែ​កន្លង​មក​នេះ​ដែរ ហើយ​​កាល​ពី​ពីរ​សប្ដាហ៍​​មុន ត្រូវ​បាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែលមានសមាជិក​​សុទ្ធតែ​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​ ​ចាត់​ទុក​ថា ស្រប​តាម​រដ្ឋធម្មនុញ្ញ។​មាន​តែ​ព្រះហស្តលេខា​របស់​ព្រះ​មហាក្សត្រ​ សីហមុនី ប៉ុណ្ណោះ​​ទើបធ្វើ​ឲ្យ​សេចក្តី​ព្រាង​ច្បាប់​នេះ​ក្លាយ​ជា​ច្បាប់​។ …

ខូលីន ម៉ីយន៍​
http://www.cambodiadailykhmer.com/news/17166/