សមត្ថកិច្ចនៅតែមិនទាន់ចាប់ជនវ៉ៃតំណាងរាស្ត្រ
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនឹងមកដល់កម្ពុជាវិញនៅយប់នេះបន្ទាប់ពីឆៀងចូលសួរសុខទុក្ខតំណាងរាស្ត្រពីររូបដែលស្ថានភាពរបួសនៅតែធ្ងន់ធ្ងរហើយកំពុងបន្តសម្រាកព្យាបាលនៅទីក្រុងបាងកកខណៈដែលគណៈកម្មការស៊ើបអង្កេតមួយបង្កើតឡើងដោយក្រសួងមហាផ្ទៃនៅតែពុំទាន់អាចចាប់ខ្លួនជនសង្ស័យណាម្នាក់ដែលវ៉ៃដំទៅលើអ្នកតំណាងរាស្ត្រទាំងពីររូបនេះនៅឡើយ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានឲ្យដឹងកាលពីម្សិលមិញថាលោក សម រង្ស៊ី ប្រធានគណបក្សនឹងជិះយន្តហោះពីបារាំងទៅសួរសុខទុក្ខលោក ញ៉យ ចំរើន និងលោក គង់ សភា នៅថៃមុនពេលត្រឡប់មកកម្ពុជាវិញនៅថ្ងៃនេះនៅម៉ោង ៧ នឹង ៣០ នាទីយប់។ លោកបានឲ្យដឹងថាតំណាងរាស្រ្តទាំងនេះនៅតែស្ថិតក្នុងស្ថានការណ៍ធ្ងន់ធ្ងរបន្ទាប់ពីការវះកាត់។ …
មាស សុខជា
http://bit.ly/1MubrEN