ការ​​​ជន់លិច​​​រ៉ាំរៃ​​​នៅ​​​ក្រុង​​​ភ្នំពេញមិនមាន​​​សញ្ញា​​​ធូរ​​​ស្បើយ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញថា ប្រជាពលរដ្ឋរស់នៅក្នុង​​​ក្រុង​​​ភ្នំពេញគួរ​​​បន្ត​​​ត្រៀម​​​ទប់ទល់​​​នឹង​​​ការ​​​ជន់លិច​​​ថែមទៀត​​​អំឡុង​​​រដូវ​​​ភ្លៀង​​​ឆ្នាំ​​​នេះ ពីព្រោះ​​​មិនឃើញ​​​មានសភាព​​​​​ធូរ​​​ស្រាល​​​ណាមួយនៅឡើយ។ ការ​​​ជន់​​​លិចនេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​មួយភាគ​​​ធំនៃ​​​ទីក្រុង បន្ទាប់ពី​​​ភ្លៀង​​​ធ្លាក់មួយមេធំ​​​កាលពី​​​រសៀល​​​ម្សិលមិញ ដោយ​​​បាន​​​បង្ក​​​ឲ្យ​​​មាន​​​ការ​​​ស្ទះ​​​ចរាចរណ៍ ក្នុងពេល​​​ដែល​​​យានយន្ត​​​គ្រប់​​​ប្រភេទនាំ​​​គ្នា​​​បើកបរ​​​តែ​​​លើ​​​ផ្លូវ​​​សំខាន់ៗ ដើម្បីគេច​​​ចេញ​​​ពី​​​ផ្លូវ​​​ជន់លិច។ លោក ឡុង ឌីម៉ង់ អ្នកនាំ​​​ពាក្យសាលា​​​រាជធានី​​​ភ្នំពេញ បានបន្ទោស​​​ប្រជាជន​​​ថា​​​បាន​​​ធ្វើ​​​ឲ្យ​​​ស្ទះ​​​លូ​​​បង្ហូរ​​​ទឹក​​​ដោយ​​​ការ​​​ចោល​​​សំរាម ឬ បិទបំពង់​​​លូ​​​ទឹក​​​សម្អុយ​​​ដើម្បី​​​ចៀសវាង​​​ក្លិន​​​ស្អុយ។ …

សេក ឧត្តម
http://www.cambodiadailykhmer.com/news/17511/