ការផ្តល់សេវាសុខភាពរបស់បេឡាជាតិរបបសន្តិសុខសង្គមកើនដល់មួយលានករណីក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣
យោងតាមបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) សមាជិកមានលទ្ធភាពទទួលបានសេវាព្យាបាល និងថែទាំនៅមន្ទីរពេទ្យដៃគូ កើនដល់ជាងមួយលានករណីក្នុងត្រីមាសទីមួយនៃឆ្នាំនេះ កើនឡើងជាង ៣០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ …