ពលរដ្ឋភាគច្រើននៅតែខ្វះអាហារូបត្ថម្ភ
បើទោះបីជាកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងលក្ខណៈចីរភាពក៏ដោយ ក៏ប្រជាជនកម្ពុជាភាគច្រើនបំផុតនៅតែទទួលទានបាយដែលមានសាច់និងបន្លែតិចតួចដែលនេះមានន័យថា ភាពកង្វះអាហារូបត្ថម្ភនៅមានកម្រិតខ្ពស់និងទូទៅនៅក្នុងចំណោមកុមារកម្ពុជានៅឡើយ។ នេះបើតាមរបាយការណ៍មួយដែលបានលើកឡើង។ លទ្ធផលរបស់អង្គការប្រឆាំងភាពក្រីក្របានអះអាងថា បើទោះបីជាតំបន់ជាច្រើនមានការអភិវឌ្ឍជាដុំកំភួនចាប់តាំងពីទសវត្សរ៍ ទី៩០ ក៏ដោយ ក៏ភាពកង្វះអាហារូបត្ថម្ភនៅមានកម្រិតខ្ពស់ក្នុង ប្រទេសកម្ពុជា។ អង្គការនេះបានអំពាវនាវឲ្យរដ្ឋាភិបាលទទួលស្គាល់ថា «ការចំណាយលើកម្មវិធីកាត់បន្ថយភាពកង្វះអាហារូបត្ថម្ភគឺជាការវិនិយោគប្រសើរមួយ» សម្រាប់អនាគតនៃប្រទេសនេះ ដោយសារតែការខាតបង់នៃការកង្វះអាហារូបត្ថម្ភត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៤១៩ លានដុល្លារក្នុងមួយឆ្នាំ។ អង្គការប្រឆាំងភាពក្រីក្រចង់ឲ្យរដ្ឋាភិបាលចំណាយច្រើនជាងមុននូវថវិកាជាតិរបស់ខ្លួនជាជាងពឹងផ្អែកទៅលើម្ចាស់ជំនួយស្ទើរទាំងស្រុង។ …
Kevin Ponniah
http://bit.ly/1ojsykA