ក្រុមហ៊ុន OCIC វាយកម្ទេច​ខ្ទម​ដែលនៅ​សេស​សល់​ចុងក្រោយ​នៅ​ខណ្ឌជ្រោយ​ចង្វា

ខ្ទម​​​ចំនួន​​​១៦​​​ចុង​​​ក្រោយ​​​ដែល​​​នៅ​​​ជាប់​​​គម្រោង​​​អភិវឌ្ឍន៍​​​ដ៏​​​ធំ​​​មួយ​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ជ្រោយ​​​ចង្វា​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ត្រូវ​​​វាយកម្ទេចចោល​​​​​ដោយ​​​ក្រុមហ៊ុន​​​វិនិយោគ​​​ទុន​​​ អាណិក​​​ជន​​​កម្ពុជា (OCIC) កាល​​​ពី​​​ម្សិលមិញ។

អ្នក​​​ភូមិ​​​ប្រាំ​​​ពីរ​​​គ្រួសារ​​​ នៅ​​​​​​ភូមិ​​​ដើម​​​គរ​​​២​​​ កន្លែង​​​ដែល​​​ត្រូវ​​​បាន​​​បូម​​​ខ្សាច់​​ចាក់ពេញ​​​យ៉ាង​​​ឆាប់​​​រហ័ស​​​ដោយ​​​ក្រុមហ៊ុន OCIC នោះបានទទួលយក​​​សំណង​​​ចំនួន​​​៥០០​​​ដុល្លារ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ មុនពេល​​​ខ្ទម​​​របស់​​​ពួក​​​គាត់​​​ត្រូវបាន​វាយកម្ទេច។​ អ្នកភូមិប្រាំ​គ្រួសារទៀត​យល់ព្រម​ទទួល​សំណង​កាលពីថ្ងៃអាទិត្យ​ ហើយ​អ្នកភូមិ​បួន​គ្រួសារ​ចុងក្រោយ​ដែលក្រាញមិន​ព្រម​ចាកចេញបាន​ទទួលយក​សំណងកាលពីព្រឹក​ម្សិលមិញមុនពេល​ខ្ទម​របស់​ពួកគាត់​ត្រូវបាន​វាយ​កម្ទេច។ …

សេក ឧត្តម
http://www.cambodiadailykhmer.com/news/19459/