មន្ត្រី​កម្ពុជា​ការពារ​ការ​ដាក់​ពន្ធនាគារ​សកម្មជន​ចំពោះមុខ​ប្រេសិត​អាមេរិក

កាលពី​ថ្ងៃ​អង្គារ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​បាន​ការពារ​រដ្ឋាភិបាល​ក្នុង​ការ​ដាក់​ពន្ធនាគារ​សកម្មជន​១១​នាក់​និង​មន្ត្រី​ក្រុម​ប្រឆាំង​ម្នាក់​ ដែល​ទង្វើ​នេះ​ត្រូវ​បាន​គេ​រិះគន់​ជា​ទូទៅ​ អំឡុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​ជាមួយ​អ្នក​ការទូត​អាមេរិក​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច។​​​ លោក ដានីញ៉ែល រ៉ូស្សែល (Daniel Russel) ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីកហ្វិក បាន​មក​ធ្វើ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ និង​បាន​ជួប​ជាមួយ​លោក អ៊ុច បូរិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ។ … លោក បូរិទ្ធិ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ប៉ូលិស​មាន​ហេតុផល​ត្រឹមត្រូវ​ក្នុង​ការ​ចាប់​ខ្លួន​សកម្មជន​ទាំង​នោះ ពីព្រោះ​ពួកគេ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់​ធ្នាប់​សាធារណៈ។ … លោក បូរិទ្ធិ បាន​និយាយ​អំពី​ការ​រិះគន់​ជំុវិញ​ការ​ចាប់​ខ្លួន​លោក សុវណ្ណារ៉ា ថា “​ខ្ញុំ​មិន​យល់។ យើង​មាន​ភ័ស្តុតាង​ជាក់លាក់​ដើម្បី​ចាប់​ខ្លួន​ពួកគេ។ អ្នក​បាន​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង​លើ​សន្តិសុខ​របស់​យើង​ហើយ…​ត្រូវ​ទេ?”។ …

ឃួន ណារិម
http://www.cambodiadailykhmer.com/news/22219/