មន្ត្រីបដិសេធការចោទប្រកាន់ពីបទកិបកេងប្រាក់ចំនួន៧០.០០០ដុល្លារ
យោងតាមការឆ្លើយការពារខ្លួនបង្ហោះតាមគេហទំព័ររបស់អង្គភាពប្រឆំាងអំពើពុករលួយកាលពីម្សិលមិញបានឲ្យដឹងថា អតីតប្រធាននាយកដ្ឋានហិរញ្ញវត្ថុខេត្តព្រះវិហារបានបដិសេធចំពោះការចោទប្រកាន់ ថាលោកបានកិបកេងប្រាក់ប្រមាណ៧២.០៤៥ដុល្លារនៅឆ្នាំ២០១៣។ លោក មាស រ័ត្នថាវុធ ដែលត្រូវបានបង្គាប់ឲ្យចូលនិវត្តន៍កាលពីថ្ងៃទី១ ខែមីនា បានមានប្រសាសន៍ថា ពាក្យបណ្តឹងមួយប្តឹងលោកទៅអង្គភាពប្រឆាំងអំពើពុករលួយកាលពីពាក់កណ្តាលខែមីនា ដោយអះអាងថា លោកបានទាមទារប្រាក់សគុណពី១ភាគរយទៅ៣ភាគរយពីក្រុមហ៊ុននីមួយៗ។ …
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/15286/