មន្ត្រីបដិសេធការចោទប្រកាន់ពីបទកិបកេងប្រាក់ចំនួន៧០.០០០ដុល្លារ

យោងតាម​ការ​ឆ្លើយការ​​ពារ​ខ្លួន​បង្ហោះ​តាម​គេហ​ទំព័រ​​របស់​​អង្គភាព​ប្រឆំាងអំពើ​ពុក​រលួយ​​កាល​​ពីម្សិលមិញ​​បាន​ឲ្យដឹងថា ​​អតីតប្រធាននា​យកដ្ឋាន​​ហិរញ្ញ​​វត្ថុ​ខេត្ត​ព្រះ​វិហារ​​បាន​បដិ​សេធ​ចំពោះ​ការចោទ​ប្រកាន់​​​ ថាលោកបាន​កិបកេង​ប្រាក់​​ប្រមាណ​៧២.០៤៥​ដុល្លារ​​នៅ​​ឆ្នាំ​២០១៣។ លោក មាស រ័ត្នថាវុធ ដែលត្រូវបាន​បង្គាប់​ឲ្យ​ចូល​និវត្តន៍កាល​ពីថ្ងៃទី​១ ខែ​មីនា បានមាន​ប្រសាសន៍ថា ​​ពាក្យ​បណ្តឹងមួយ​​​​​ប្តឹង​លោក​​​ទៅ​​​អង្គភាព​ប្រឆាំង​អំ​ពើ​​ពុក​​រលួយ​​កាល​​ពី​ពាក់​កណ្តាល​ខែ​មីនា ដោយ​​អះអាងថា លោក​​​បាន​​ទាម​ទារ​ប្រាក់​សគុណ​​ពី​១ភាគ​​​រយ​ទៅ​៣ភាគ​រយ​​​ពី​​ក្រុម​ហ៊ុន​នីមួយៗ​។​ …

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/15286/