ពលរដ្ឋ​រក​អន្តរាគមន៍​រឿង​អាជ្ញាធរ​បើក​ដៃ​ឲ្យ​វៀតណាម​ចូល​កាប់​ឈើ

ប្រជាសហគមន៍​បាន​ប្រគល់​វត្ថុតាង​បទល្មើស​ព្រៃឈើ​ទៅ​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ជួយ​អន្តរាគមន៍​ចាត់​វិធានការ​រឿង​ជនជាតិ​វៀតណាម​នៅ​តែ​បន្ត​ឆ្លង​ដែន​ចូល​មក​កាប់ឈើ​ក្នុង​ដី​ខ្មែរ​ដោយ​សូកប៉ាន់​អាជ្ញាធរ​ភូមិ​ឃុំ និង​សមត្ថកិច្ច​ព្រំដែន​ជាង ៣ ពាន់​ដុល្លារ​នៅពេល​ចូល​កាប់​ឈើ​នៅ​តំបន់​ណា​មួយ​។

បន្ទាប់ពី​ប្រមូល​វត្ថុ​តាង​អស់​រយៈពេល​ជិត ៤ ខែ​ចុងក្រោយ​នេះ​មក​ប្រជាសហគមន៍​ជនជាតិ​ភាគតិច​ចារ៉ាយ​ក្នុង​ភូមិ​តាំង​លោម ឃុំញ៉ាង​ស្រុក​អណ្តូង​មាស​បាន​ប្រគល់​រូបថត​បទល្មើស​ព្រៃឈើ​ប្រមាណ ២០ សន្លឹក​ទៅ​អង្គការ​អាដហុក​ខេត្ត​រតនគិរី​កាលពី​ថ្ងៃ​អង្គារ។ វត្ថុតាង​ទាំងនោះ​ត្រូវ​បាន​ថត​​ចាប់​តាំងពី​ខែ​សីហា​មក​នៅពេល​ដែល​ជនជាតិ​វៀតណាម​កំពុង​តែ​ធ្វើ​សកម្មភាព​កាប់​ឈើ​នៅក្នុង​សហគមន៍​​ទឹកដី​ខ្មែរ​ហើយ​បាន​​អូស​ឈើ​​ឆ្លង​ទន្លេ​សេសាន​ទៅ​ត្រើយ​ម្ខាង​ស្ថិត​ក្នុង​ទឹកដី​វៀតណាម​ដែល​គេ​ស្គាល់​ថា​ភូមិ​ពីរ​។ …

ផាក់ ស៊ាងលី
http://bit.ly/1QwC8Pu