មនុស្ស​បួន​នាក់​ស្លាប់​ដោយសារ​ទឹក​ជំនន់​នៅ​ប្រាំបួន​ខេត្ត

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញថា មនុស្ស​បួន​នាក់​បាន​ស្លាប់​ក្នុង​ទឹក​ជំនន់​ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខេត្ត​ចំនួន​ប្រាំបួន​កាលពី​សប្តាហ៍​មុន​នេះ។ មនុស្ស​ពីរ​ស្លាប់​ក្នុង​ទឹក​ជំនន់​នៅ​ខេត្ត​ក្រចេះ ម្នាក់​ស្លាប់​នៅ​ខេត្ត​ស្ទឹងត្រែង និង​ម្នាក់​ទៀត​នៅ​ខេត្ត​កណ្តាល។ យោងតាម​លោក​​​ ញឹម វណ្ណដា អនុប្រធាន​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​គ្រប់​​​គ្រង​​​​​​គ្រោះ​​​​​​មហន្តរាយ​​​​​​បាន​ឲ្យ​ដឹង​​​ថា ទឹក​ជំនន់​បាន​ឡើង​លើស​កម្រិត​ប្រកាស​អាសន្ន​នៅ​ខេត្ត​ក្រចេះ​និង​ខេត្ត​ស្ទឹងត្រែង។ …

អ៊ួច សូនី
http://www.cambodiadailykhmer.com/news/18094/