កម្ពុជាបញ្ចុះថ្លៃអគ្គិសនី ដើម្បីរក្សាភាពប្រកួតប្រជែង
រដ្ឋាភិបាលនឹងធ្វើការបញ្ចុះតម្លៃអគ្គិសនី ៤០ រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោង សម្រាប់វិស័យឧស្សាហកម្ម ដើម្បីរក្សាភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម។ នេះបើតាមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ អ្នកក្នុងវិស័យស្រូវអង្ករ និងសហគ្រាសធនតូចបានអបអរសាទរការបញ្ចុះតម្លៃរបស់រដ្ឋាភិបាលនេះ ប៉ុន្តែបានអំពាវនាវឲ្យបង្កើនគុណភាពនៃការផ្គត់ផ្គង់អគ្គិសនីឲ្យកាន់តែប្រសើរ។ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានថ្លែងកាលពីថ្ងៃអង្គារថា ការបញ្ចុះតម្លៃអគ្គិសនីរបស់រដ្ឋាភិបាល ៤០ រៀលក្នុង ១ គីឡូវ៉ាត់ម៉ោង ដើម្បីបង្កើនភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្មនៅឆ្នាំនេះ។ …
ធូ វិរៈ
https://bit.ly/37p5Cvb