អ្នកកាប់ឈើម្នាក់បាត់ខ្លួន និងបួននាក់ទៀតរងរបួសបន្ទាប់ពីត្រូវទាហានថៃបាញ់ពេលទៅកាប់ឈើនៅតាមព្រំដែន
បុគ្គលិកអង្គការសិទ្ធិមនុស្សម្នាក់បាននិយាយកាលពីម្សិលមិញថា ទាហានថៃបានបាញ់ និងធ្វើឲ្យអ្នកកាប់ឈើខុសច្បាប់យ៉ាងតិចបួននាក់រងរបួសធ្ងន់ ដែលបានឆ្លងចូលទឹកដីថៃពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីសប្ដាហ៍មុន។
យោងតាមលោក ស្រី ណារិន អ្នកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តឧត្តរ មានជ័យ បានឲ្យដឹងថា អ្នកកាប់ឈើមួយក្រុមមានគ្នាប្រហែល១០នាក់បានស្វែងរកឈើគ្រញូង ដែលជាប្រភេទឈើប្រណីតបានឆ្លងកាត់ព្រំដែនក្នុងខេត្តស៊ីសា កេត ប្រទេសថៃកាលពីយប់ថ្ងៃព្រហស្បតិ៍ នៅពេលនោះទាហានបានប្រទះឃើញពួកគេ ហើយបានចាប់ផ្តើមបាញ់តែម្តង។ …
សាំង សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/19950/