ការពង្រីក​មហាវិថី​ព្រះសុធារស​មិន​បាន​ជួយ​ឲ្យ​វិស័យ​អចលនទ្រព្យ​​ឡើង​ថ្លៃ​ច្រើន​​នោះ​ទេ

ការពង្រីក​មហាវិថី​សុធារស​ក្នុង​កំណាត់​ដ៏ខ្លី​ទំនង​​មិន​​​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ឡើង​ថ្លៃ​ខ្ពស់​ច្រើន​ទេ​ ព្រោះ​តម្លៃ​ដី និង​លំនៅឋាន​​​នៅ​ទីនោះ​បាន​ឡើង​ខ្ពស់​រួច​ហើយ​ចាប់​តាំងពី​មាន​វត្តមាន​ផ្សារទំនើប Aeon Mall ចូល​មក​ដល់​។ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​​ប្រាប់​ប៉ុស្តិ៍ អចលនទ្រព្យ កាលពី​ថ្ងៃ​ចន្ទ​ថា ​ការពង្រីក​ផ្លូវ​មហាវិថី​សុធារស​​​ធ្វើ​ឡើង​លើ​កំណាត់​ផ្លូវ​ប្រវែង​ ៩៨៥ ​ម៉ែត្រ​តែ​ប៉ុណ្ណោះ​ ក្នុង​ប្រវែង​សរុប​ប្រហែល​ ៣ ​គីឡូ​ម៉ែត្រ ដោយ​ការ​ពង្រីក​នោះ​គិត​ចាប់ពី​ភ្លើង​ស្តុប​ចំការមន​រហូត​ដល់​ស្ថានទូត​ប្រទេស​រុស្ស៊ី​។ …

ស៊ីវ ម៉េង
http://bit.ly/1ME1CKD