ក្រុង​ព្រះសីហនុ ក្លាយ​ជា​គោល​ដៅ​វិនិយោគ​របស់​ជនជាតិ​ចិន ​យ៉ាង​គំហុក អាច​នាំ​មក​នូវ​ផល​អវិជ្ជមាន​ដល់​អ្នក​ស្រុក

ទន្ទឹម​នឹង​កំណើន​តម្រូវការ​អចលនទ្រព្យ​កើន​ឡើងជា​បន្ត​បន្ទាប់​នាំមុខ​ដោយ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ជា​ពិសេស​កំណើន​តួលេខ​ខ្ពស់​នៃ​ជនជាតិ​ចិន កាលៈទេសៈ​នេះ​ក៏​ផ្តល់​ដល់​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ បាន​មើលឃើញ​ឱកាស​សម្រាប់​ការអភិវឌ្ឍ​សំណង់​អគារ​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់បំផុត​ដោយ ឈរ​នៅ​បន្ទាប់ពី​ខេត្តសៀមរាប​។

ប៉ុន្តែ​ស្របគ្នា​នេះដែរ ការ​ព្រួយ​បារម្ភ ក៏​កើត​មាន​ខ្លាំង​ពី​ប្រជាជន​ក្នុង ស្រុក​ដោយ​សារ​ការ​កើន​ឡើង​តម្លៃ​យ៉ាង​ឆាប់រហ័ស​បែបនេះ ដែល​គេ យល់​ថា ការអភិវឌ្ឍ​អចលនទ្រព្យ​គួរតែ​ឆ្លើយតប​ជាមួយ​នឹង​កំណើន​ចំនួន​ភ្ញៀវទេសចរ​ទូទៅ និង​កំណើន​សេដ្ឋកិច្ច​ជាតិ​។ …

មួង វណ្ណឌី
http://bit.ly/2qYzMkC