គណបក្សសង្គ្រោះជាតិស្នើសុំហែក្បួនក្នុងរាជធានីដោយមានអ្នកចូលរួម២០.០០០នាក់
កាលពីម្សិលមិញគណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យអ្នកគាំទ្រចំនួន២០.០០០នាក់ហែក្បួនក្នុងរាជធានីភ្នំពេញនៅថ្ងៃសុក្រ រយៈពេលពីរថ្ងៃមុនពេលថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី១៨ ខែឧសភា។ លោក ម៉ន ផល្លា នាយកប្រតិបត្តិគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “គណបក្សសង្គ្រោះជាតិមិនមានប្រព័ន្ធ ផ្សព្វ ផ្សាយទូលំទូលាយទេ នោះហើយជាមូលហេតុដែលយើងត្រូវហែក្បួន”។ លោកបានបន្ថែមថា ” ខ្ញុំសង្ឃឹមថា មនុស្ស២០.០០០នាក់នឹងចូលរួម”។ រដ្ឋាភិបាលបានដាក់ការជួបជុំគ្នាទ្រង់ទ្រាយធំក្នុងរាជធានីភ្នំពេញឲ្យនៅក្រៅច្បាប់ ដោយលើកឡើងថា សណ្ដាប់ធ្នាប់សង្គមចាំបាច់ត្រូវស្ដារមុនពេលប្រជាពលរដ្ឋអាចជួបជុំគ្នាដោយសេរីជាថ្មីម្ដងទៀត។ …