គណបក្សសង្គ្រោះជាតិបដិសេដការចោទប្រកាន់អំពីកុប្បកម្ម
លោក ហោ ណាំហុង បានចោទប្រកាន់ធ្ងន់ៗថា គណបក្សសង្គ្រោះជាតិមានការប៉ុនប៉ងផ្តួលរំលំរដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយអំពើកុប្បកម្មមុន និងក្រោយការបោះឆ្នោតឆ្នាំ២០១៣។ ក៏ប៉ុន្តែគណបក្សជំទាស់បានច្រានចោលការចោទប្រកាន់នេះ ដោយលើកឡើងថា ការផ្លាស់ប្តូរដែលគណបក្សសង្គ្រោះតែងតែលើកឡើងនោះធ្វើឡើងតាមការបោះឆ្នោត និងដោយសន្តិវិធី។
កាលពីថ្ងៃពុធ ទី១៤ ខែតុលានេះ គណបក្សជំទាស់ ដែលមានសំឡេងភាគតិចក្នុងរដ្ឋសភាគឺគណបក្សសង្គ្រោះជាតិ បានច្រានចោលការចោទប្រកាន់របស់លោកហោ ណំាហុង ដែលថា គណបក្សជំទាស់នេះមានគោលបំណងធ្វើការញុះញង់ឲ្យប្រជាជនធ្វើ«បដិវត្តន៍ពណ៌ប្រឆាំងនឹងរដ្ឋាភិបាល» នាពេលបច្ចុប្បន្ននេះ។ …
នៅ វណ្ណារិន
http://khmer.voanews.com/content/opposition-denies-claims-it-is-trying-to-destabilize-the-government/3005527.html