គណបក្ស​សង្គ្រោះ​ជាតិ​បដិសេដ​ការ​ចោទ​ប្រកាន់​អំពី​កុប្បកម្ម

លោក​ ហោ ណាំហុង​ បាន​ចោទ​ប្រកាន់​ធ្ងន់ៗ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ការ​ប៉ុនប៉ងផ្តួល​រំលំ​រដ្ឋបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន ​ដោយ​អំពើកុប្បកម្ម​មុន​ និង​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។​ ក៏​ប៉ុន្តែគណបក្ស​ជំទាស់​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ ​ដោយ​លើក​ឡើង​ថា​ ការ​ផ្លាស់ប្តូរ​ដែល​គណបក្ស​សង្គ្រោះតែង​តែ​លើក​ឡើង​នោះ​ធ្វើឡើង​តាម​ការ​បោះ​ឆ្នោត និង​ដោយ​សន្តិវិធី។​

កាល​ពី​ថ្ងៃ​ពុធ ទី១៤ ខែ​តុលានេះ​ គណបក្ស​ជំទាស់​ ដែល​មាន​សំឡេង​ភាគ​តិច​ក្នុង​រដ្ឋសភា​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោកហោ ណំាហុង ​ដែល​ថា ​គណបក្ស​ជំទាស់​នេះ​មាន​គោល​បំណង​ធ្វើ​ការ​ញុះញង់​ឲ្យ​ប្រជាជន​ធ្វើ​«បដិវត្តន៍​ពណ៌​ប្រឆាំង​នឹង​រដ្ឋាភិបាល»​ ​នា​ពេល​បច្ចុប្បន្ន​នេះ។​ …

នៅ វណ្ណារិន
http://khmer.voanews.com/content/opposition-denies-claims-it-is-trying-to-destabilize-the-government/3005527.html