លោក ហ៊ុន សែន ព្រមាន​​​​​​ថា តំណាង​​​រាស្ត្រ​​គណបក្ស​​​សង្គ្រោះជាតិ​​​៧​​​រូបអាច​​​នឹង​​​ជាប់​​​ពន្ធនាគារ​​​

កាល​​​ពី​​​ម្សិលមិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ចោទ​​​ប្រកាន់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថាបាន​​​បំពាន​​​​​ “វប្បធម៌​​នៃ​​​ការ​​​ចរចា​​​” ដែល​​​លោក​​​ និង​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​កាល​​​ពី​​​ឆ្នាំ​​​មុន ហើយ​​​​​​​​​បានព្រមាន​​តំណាង​​​រាស្ត្រ​​​ប្រាំពីរ​​​រូប​​​ដែលជាប់​​​ចោទ​​​​​​ពី​​​បទ​​​ញុះ​​​ញង់​​​ និង​​​កុបកម្ម​​​​​​ថា អភ័យ​​​ឯកសិទ្ធិ​​​​​​តំណាង​​​រាស្ត្រ​​​របស់​​​ពួក​​​គាត់​​​មិន​​​អាច​​​ជួយ​​​ពួក​​​គាត់​​​ឲ្យ​​​រួច​​​ខ្លួន​​​ពី​​​ការ​​​ជាប់​​​ពន្ធនាគារ​​​បាន​​​ឡើយ​​​។ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ទាំង​​​ប្រាំពីរ​​​រូបនេះ​​​ត្រូវ​​​បាន​​​ចោទប្រកាន់​​​ជុំ​​​វិញ​​​ការ​​​តវ៉ា​​​មួយ​​​នៅ​​​ឯទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​​​​កាល​​​ពី​​​ខែ​​​កក្កដា ដែល​​​អំឡុង​​​ពេល​​​នោះ​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​មួយ​​​ចំនួន​​​បាន​​​វាយ​​​ដំ​​​​​​ក្រុម​​​​​​​​​សន្តិសុខ​​​ខណ្ឌ​​​ ធ្វើ​​​ឲ្យ​​​ពួកគេ​​​ពីរ​​​បី​​​នាក់​​​​​​រង​​​របួស​​​ធ្ងន់​​​។ ...

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/22006/