កម្មករ​ម្នាក់​ក្នុង​ចំណោម ២៣ នាក់​បារម្ភ​ថា ភ្នែក​របស់​គាត់​អាច​ខ្វាក់

កម្មករ​ម្នាក់​ក្នុង​ចំណោម ១៣ នាក់​ដែល​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​អស់​រយៈ​ពេល ៥​ខែ នៅ​ក្នុង​ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​រវាង​កម្មករ​និង​សមត្ថកិច្ច នៅ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា ផ្លូវ វេងស្រេង នៅ​ពេល​កម្មករ​ធ្វើ​ការ​តវ៉ា​ដំឡើង​ប្រាក់​ខែ ១៦០ ដុល្លារ​ក្នុង​មួយ​ខែ​កំពុង​ព្រួយ​បារម្ភ​ថា ភ្នែក​គាត់​អាច​នឹង​ពិការ ដោយ​សារ​រង​ទារុណកម្ម​យ៉ាង​ធ្ងន់​ធ្ងរ​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច។ លោក ប៉ាង វន្នី អាយុ ៣៨​ឆ្នាំ ជា​កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ ១៣​នាក់ ដែល​សមត្ថកិច្ច​បាន​វាយ​ទ្រម​ខ្លួន និង​ចង​ដៃ​ស្លាប​សេក​ដោយ​ជ័រ​ស្វិត ឲ្យ​ដេក​នៅ​តាម​ដង​ផ្លូវ​មុន​បញ្ជូន​ខ្លួន​ទៅ​ទី​បញ្ជាការ​កង​រាជ​អាវុធហត្ថ ក្រុង​ភ្នំពេញ ដែល​តុលាការ​ទើប​តែ​សម្រេច​ឲ្យ​មាន​សេរីភាព​វិញ​ដោយ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ កាល​ពី​ថ្ងៃ ទី​៣០ ឧសភា បាន​ថ្លែង​ឲ្យ​ដឹង​ថា ជំងឺ​របស់​លោក​ពុំ​មាន​សញ្ញា​ធូរ​ស្រាល​ឡើយ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​សមត្ថកិច្ច​វាយ​បង្ក្រាប​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។​ …

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1kzGs0E