ក្រុមហ៊ុន Outpost កម្ពុជា ជួយឧបត្ថម្ភ សហគ្រាសបង្កើតថ្មី តាមរយៈការប្រកួតប្រជែង
Outpost កម្ពុជា ដែលផ្តល់សេវា កន្លែងធ្វើការរួម និងរស់នៅរួម របស់ក្រុមហ៊ុន បានប្រកាសព័ត៌មានលម្អិតថ្ងៃនេះ អំពីការប្រកួតប្រជែងសហគ្រាសបង្កើតថ្មី ដោយនឹងផ្តល់ក្រុមហ៊ុនដែលឈ្នះ ទទួលបានការប្រើប្រាស់កន្លែងធ្វើការដែលអាចមានសមាជិករហូតដល់៦នាក់ ក្នុងរយៈពេល៦ខែ (២៤ម៉ោង/សប្តាហ៍) ដែលមានទីតាំងស្ថិតនៅតំបន់ជ្រោយចង្វារ ព្រមទាំងផ្តល់ទីប្រឹក្សាជំនាញ៤រូបពីក្រុមហ៊ុន Outpost កម្ពុជា។ ការប្រកួតប្រជែងនេះ សហការណ៍ជាមួយ បណ្តាញព័ត៌មានបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា ដោយបើកឱ្យមានការចូលរួមដោយសេរីពី សហគ្រាសបង្កើតថ្មី និងសហគ្រាសតូចៗ ដែលបានចុះបញ្ជីផ្លូវការ ដែលមិនទាន់មានជំនួយបែបនេះពីមុនមក ឬចាប់ដំណើរការតិចជាង១២ខែ គិតចាប់ពីខែ វិច្ឆិកា ២០១៧។ …
Euan Black
http://sea-globe.com/outpost-cambodia/