នគរបាលឆ្មក់ចូលផ្ទះប្តីប្រពន្ធពីរនាក់សង្គ្រោះកុមារដើរលក់ផ្លែឈើជាង២០នាក់
យោងតាមនគរបាលបានឲ្យដឹងថា កម្មករកុមារជាង២០នាក់ត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីអាជ្ញាធរ ប្រឆាំងការជួញដូរមនុស្សបានចាប់ខ្លួនប្ដីប្រពន្ធពីរនាក់ដែលបានបង្ខំកុមារទាំងនេះឲ្យធ្វើការជាអ្នកលក់ផ្លែឈើជាថ្នូរនឹងការចំណាយប្រាក់ទៅឲ្យក្រុមគ្រួសាររបស់ពួកគេ។
លោក ឯម សារាវុធ អធិការនគរបាលខណ្ឌបានមានប្រសាសន៍ថា មន្ត្រីមកពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សក្រសួងមហាផ្ទៃ សហការជាមួយនគរបាលមូលដ្ឋានបានឆ្មក់ចូលផ្ទះរបស់ប្ដីប្រពន្ធនេះនៅក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ទីដែលពួកគេបានរកឃើញកុមារ២២នាក់ដែលត្រូវបានឃុំខ្លួនក្នុងកន្លែងដែលមានមនុស្សណែនណាន់តាន់តាប់។ …