អភិបាលខេត្ត​ប៉ៃលិន​បញ្ជា​ឲ្យ​ពលរដ្ឋ​រើ​ចេញពី​ដី​មួយ​កន្លែង​

កាលពី​ថ្ងៃ​សៅរ៍​ ​មន្ត្រី​កងរាជអាវុធហត្ថ​និង​នគរបាល​ជាង​៦០​នាក់​បាន​ជូនដំណឹង​ប្រជាពលរដ្ឋ​១៩​គ្រួសារ​ ដែល​ធ្វើស្រែ​ចម្ការ​នៅ​លើ​ដី​មួយ​កន្លែង​ក្នុងស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ថា​ ពួក​គាត់​ត្រូវ​តែ​រើ​ចេញ​ ​ពីព្រោះ​ពួក​គាត់​ធ្វើស្រែ​ចម្ការ​នៅ​លើ​ដី​រដ្ឋ​។​ ​ទោះជា​យ៉ាងណា​ ក្រុម​អ្នក​ភូមិ​និង​អង្គការ​សិ​ទិ្ធ​មនុស្ស​អា​ដ​ហុ​ក​ បាន​ឲ្យ​ដឹង​ថា​ លោក​ អ៊ី​ ឈាន​ អភិបាលខេត្ត​ប៉ៃលិន​និង​ជា​អតីត​មេបញ្ជាការ​កងទ័ព​ខ្មែរក្រហម​បាន​ព្យាយាម​បណ្ដេញ​ពួក​គាត់​ចេញ​ ដើម្បី​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​កាន់កាប់​ដោយ​ភរិយា​របស់​លោក​ គឺ​លោកស្រី​ បាន​ ស្រី​មុំ​ ដែល​ក៏​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​ ​អាច​ដាំដំឡូង​មី​នៅ​លើ​ដី​ទំហំ​៩៥​ហិ​កតា​នេះ​វិញ​។​ ​លោក​ អ៊ី​ ឈាន​ បាន​ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា​ “​ខ្ញុំ​បាន​រាន​ដី​នេះ​ដើម្បី​ដាំដំឡូង​មី​កាលពី​ប្រាំ​ឆ្នាំ​មុន​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំងនេះ​មក​ទន្ទ្រាន​ចាប់​យក​ដី​របស់ខ្ញុំ​”​។​ បន្ទាប់​មក​លោក​បាន​កែ​ពាក្យ​សម្ដី​របស់​លោក​វិញ​ដោយ​អះអាង​ថា​ តាម​ពិត​ដី​ទំហំ​៩៥​ហិ​កតា​នេះ​មិនមែន​ជា​ដី​របស់​លោក​ទេ​ ប៉ុន្តែ​ជា​ដី​រដ្ឋ​។​ … ​លោកស្រី​ ប្រាក់​ សុ​ភី​ម៉ា​ ជា​អ្នកសម្របសម្រួល​ប្រចាំ​ខេត្ត​មក​ពី​អង្គការ​អា​ដ​ហុ​កបាន​មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​១៩​គ្រួសារ​នេះ​បាន​ធ្វើស្រែ​ចម្ការ​នៅ​លើ​ដី​នេះ​ចាប់តាំងពី​ឆ្នាំ​១៩៩៩​ ដោយ​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​។​ ….​

អូន ភាព
http://www.cambodiadailykhmer.com/news/11283/