លោក អ៊ី ឈាន បដិសេធពាក់ព័ន្ធរឿងពុករលួយជាង ៤ សែនដុល្លារ
អតីតអភិបាល ខេត្តប៉ៃលិន លោក អ៊ី ឈាន ដែលឥឡូវជាប្រធានក្រុមប្រឹក្សា ខេត្តប៉ៃលិន បានច្រានចោលការចោទប្រកាន់ដែលថា លោកមានពាក់ព័ន្ធនឹងអំពើពុករលួយដែលបានចោទដោយសមាជិកក្រុមប្រឹក្សាខេត្តពីររូបមកពីគណបក្សសង្គ្រោះជាតិ។ ថ្លែងទៅកាន់កាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញ លោក អ៊ី ឈាន បានអះអាងថា ការចោទប្រកាន់ទាំងអស់ពីសមាជិកក្រុមប្រឹក្សាមកពីគណបក្ស CNRP គឺអ្នកស្រី វ៉ែន ដារ៉ា និងលោក ស៊ូ ឌីណា មិនពិតទាល់តែសោះ ហើយថា រាល់ការចំណាយ ត្រូវបានពិនិត្យដោយក្រុមអ្នកជំនាញ និងមានឯកសារចំណាយត្រឹមត្រូវ លោកខ្លួនឯង មិនមានសិទ្ធិចំណាយប្រសិនបើគ្មានឯកសារត្រឹមត្រូវ។ …
មាស សុខជា
http://bit.ly/1tY1FrA