លោក អ៊ី ឈាន បដិសេធ​ពាក់​ព័ន្ធ​រឿង​ពុក​រលួយ​ជាង ៤ សែន​ដុល្លារ

អតីត​អភិបាល ខេត្ត​ប៉ៃលិន លោក អ៊ី ឈាន ដែល​ឥឡូវ​ជា​ប្រធាន​ក្រុម​ប្រឹក្សា ខេត្ត​ប៉ៃលិន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា លោក​មាន​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ដែល​បាន​ចោទ​ដោយ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ពីរ​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ ថ្លែង​ទៅ​កាន់​កាសែត ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ម្សិល​មិញ លោក អ៊ី ឈាន បាន​អះអាង​ថា ការ​ចោទ​ប្រកាន់​ទាំង​អស់​ពី​សមាជិក​ក្រុម​ប្រឹក្សា​មក​ពី​គណបក្ស CNRP គឺ​អ្នក​ស្រី វ៉ែន ដារ៉ា និង​លោក ស៊ូ ឌីណា មិន​ពិត​ទាល់​តែ​សោះ ហើយ​ថា រាល់​ការ​ចំណាយ ត្រូវ​បាន​ពិនិត្យ​ដោយ​ក្រុម​អ្នក​ជំនាញ និង​មាន​ឯកសារ​ចំណាយ​ត្រឹម​ត្រូវ លោក​ខ្លួន​ឯង មិន​មាន​សិទ្ធិ​ចំណាយ​ប្រសិន​បើ​គ្មាន​ឯកសារ​ត្រឹម​ត្រូវ។ …

មាស សុខជា
http://bit.ly/1tY1FrA