ក្រសួង​លើកលែង​និង​បន្ធូរ​បន្ថយទោស​ទណ្ឌិត​ ៥៥៥​នាក់​

​ក្រសួងយុត្តិធម៌​ បាន​ស្នើ​សុំ​ព្រះមហាក្សត្រ​ព្រះ​រាជទាន​លើកលែង​និង​ប​ន្ទូ​រ​បន្ថយទោស​ដល់​ទណ្ឌិត​ទូ​ទាំង​ប្រទេស​សរុប​ចំនួន​ ៥៥៥​ នាក់​នៅ​ក្នុង​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ដែល​នៅ​ក្នុង​ប្រតិទិន​បាន​កំណត់​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​រយៈពេល​ ៦​ថ្ងៃ​ ខាង​មុខ​ទៀត​នេះ​ ដោយ​ចាប់ពី​ថ្ងៃ​ ទី​១៤​ ដល់​ថ្ងៃ​ ទី​១៦​ ខែមេសា​។​ ​លោក​ សម​ ប្រជាមានិត​ នាយក​ខុទ្ទកាល័យ​ក្រសួងយុត្តិធម៌​ បាន​ថ្លែង​ឲ្យ​ដឹង​ថា​ អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​ មហាផ្ទៃ​ បាន​ស្នើ​សុំ​ព្រះមហាក្សត្រ​ព្រះ​រាជទាន​លើកលែងទោស​និង​បន្ធូរ​បន្ថយទោស​ដល់​ទណ្ឌិត​នៅ​ទូ​ទាំង​ប្រទេស​សរុប​ចំនួន​ ៦២៥​ នាក់​នៅ​ក្នុង​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ ប៉ុន្តែ​ក្រសួង​បាន​អនុម័ត​ឲ្យ​បាន​ត្រឹមតែ​ចំនួន​ ៥៥៥​ នាក់​ប៉ុណ្ណោះ​ដោយសារ​ទណ្ឌិត​មួយ​ចំនួន​ពុំ​បាន​អនុវត្ត​តាម​នីតិវិធី​។​​ … ​

ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/national/1-national-news/112952-2014-04-08-03-32-54