បក្ស​ទាំង​ពីរ​ខ្វែង​គ្នា​លើ​ការរើស​អគ្គលេខា​ធិការរង គ.ជ.ប

ក្រុម​ការងារ​របស់​​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​បាន​បរាជ័យ​ក្នុង​ការ​​ជជែក​អំពី​ការ​ជ្រើស​អគ្គលេខាធិការ​និង​អគ្គ​លេខាធិការ​រង​នៃ​​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត គឺ​ខុស​ពី​ការ​រំពឹង​ដែល​ថានឹង​​ឈាន​ដល់​ការ​បញ្ចប់​​ត្រឹម​ថ្ងៃ​ចន្ទ។ ប៉ុន្តែ ​យ៉ាង​ណា​ការ​ពិភាក្សា​​បនុ្ត​នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ។ … លោក គល់ បញ្ញា ​នាយក​ប្រតិបត្តិ​​នៅ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ខុមហ្វ្រែល ​បាន​ថ្លែង​ថា​ ​ការ​មិនឯក​ភាព​​គ្នា​​រវាង​គណបក្ស​ប្រជា​ជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះជាតិ​​ ពាក់​ព័ន្ធ​នឹង​អាយុ​និង​បទ​ពិសោធអំពី​បេក្ខភាព​នៃ​​អគ្គលេខាធិការ​និង​អគ្គលេខាធិការ​រង​និង​​អាណត្តិ​​របស់​គ.ជ.ប ​គឺ​ត្រូវ​តែ​កំណត់​ឲ្យ​ច្បាស់​លាស់។ …

មាស សុខជា
http://bit.ly/1wh9ne4