គណ​បក្ស​​​តូច​​​មួយ​​​ ​សង្ឃឹម​ថា​នឹង​បាន​​​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​

គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ​​​​​​ (LDP) បាន​​​រង់ចាំ​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​មកហើយ​​​ដើម្បី​​​បង្កើន​​​គោលនយោបាយ​​​របស់​​​ខ្លួន​​​ពី​​​ថ្នាក់​​​ឃុំ​​​​​សង្កាត់​​​ទៅ​​​​​ថ្នាក់​​​ស្រុក​​​ខណ្ឌ​​​។ គណបក្ស​​​តូច​​​មួយ​​​នេះ​​​​​​ ដែល​​​និយាយ​​​អំពី​​​អំណាច​​​ប្រជាពលរដ្ឋ​​​ជា​​​ជាង​​​អំណាច​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​នោះ បាន​​​នៅ​​​ស្ងៀម​​​ស្ងាត់​​​ ខណៈ​​​ពេល​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បា​​​ន​​​​​​ប្រឆាំង​​​គ្នា​​​នៅ​​​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ជាតិ​​​កាល​​​ពីឆ្នាំ​​​២០១៣។ ប៉ុន្តែ​​​នៅ​​​ថ្ងៃ​​​ទី​​​១៨ ខែឧសភា សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​​សង្កាត់​​​ទូទាំង​​​ប្រទេស​​​នឹង​​​បោះឆ្នោត​​​ជ្រើសរើស​​​​​​​ក្រុម​​​ប្រឹក្សា​​​​រាជធានី ខេត្ត​​​ ក្រុង ​​​ស្រុក ​​​ខណ្ឌ។ នៅ​​​ក្នុង​​​ខេត្ត​​​សៀមរាប​​​​​​ ដែល​​​មាន​​​អ្នក​​​​​​គាំទ្រ​​​គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ​​​​​ គណបក្ស​​​នេះ​​​មាន​​សិទ្ធិ​​​ដាក់​​​លោក​​​ សៅ សុភិន​​​ អាយុ​​​៣៧​​​ឆ្នាំ​​​ជា​​​អ្នក​​​ស្មោះត្រង់​​​គណបក្ស​​​ឲ្យ​​​ឈរ​​​ឈ្មោះ​​​ជា​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ស្រុក​​​សូទ្រ​​​និគម។ … ប៉ុន្តែ ថ្វីបើ​​​មាន​​​សង្ឃឹម​​​ថា គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ  នឹង​​​ទទួល​​​បាន​​​សំឡេង​​​គាំទ្រ​​​នៅ​​​ថ្នាក់​​​ស្រុក​​​ក៏​​​ដោយ​​​ ក៏​​​​​​លោក​​​ សុភិន​​​ ដែល​​​ជា​​​បេក្ខជន​​​ មិន​​​មាន​​​សុទិដ្ឋិនិយម​​​ថា លោក​​​​​អាច​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្ដូរ​​​បាន​​​ឡើយ​​​។ លោក​​​ សុភិន បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​បញ្ហា​​​ច្រើន​​​នៅ​​​ក្នុង​​​ស្រុក​​​នេះ​​​​​​ ប៉ុន្តែ​​​ខ្ញុំ​​​មិន​​​អាច​​​ឈរ​​​មើល​​​វិវាទ​​​ដីធ្លី​​​ និង​​​បញ្ហា​​​ដទៃ​​​ទៀត​​​បាន​​​ឡើយ​​​”។​​ លោក​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​ពិតជា​​​គ្មាន​​​មធ្យោបាយ​​​ដោះស្រាយ​​​បញ្ហា​​​ទាំង​​​នោះ​​​ទេ​​​។ មាន​​​តែ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជាប៉ុណ្ណោះ​​​មាន​​​អំណាច​​​​​​ ប៉ុន្តែ​​​ខ្ញុំ​​​អាច​​​បន្ត​​​អប់រំ​​​ប្រជាពលរដ្ឋ​​​ឲ្យ​​​យល់​​​ដឹង​​​អំពី​​​របៀប​​​ទំនាក់​​​ទំនង​​​ក្នុង​​​សង្គម​​​ និង​​​បង្រៀនពួកគាត់​​​​​​អំពី​​​កម្មវិធី​​​នយោបាយ​​​របស់​​​គណបក្ស​​​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ​​​”។ …

Matt Blomberg និង សេក ឧត្តម
http://www.cambodiadailykhmer.com/news/14226/