ប្រាក់ចំណូល​របស់​កំពង់ផែ​ព្រះសីហនុ​កើនឡើង​ ១៧%

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ (PAS) ដែល​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​រាយការណ៍​កំណើន​ប្រាក់ចំណូល​ដ៏រឹងមាំ​ជាមួយ​នឹង​កំណើន​ ១៧,៥ ​ភាគរយ ​កាលពី​ឆ្នាំមុន​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​បាន​មកពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​បានចេញ​ផ្សាយ​កាលពី​ម្សិលមិញ ប្រាក់ចំណូល​សរុប​របស់​កំពង់ផែ​នេះ​បាន​កើនឡើង​ដល់​ប្រហែល ៨០ ​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០១៩ កើនឡើង​ ១៧,៥ ​ភាគរយ​ធៀប​នឹង​ប្រហែល ៦៨ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨​។ …

ម៉ៃ គុណមករា
https://bit.ly/37Tp6Ih