អនាគត​លិខិត​ឆ្លង​ដែន​នឹង​មាន​សុពលភាព ១០ ឆ្នាំ

នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ លិខិត​ឆ្លង​ដែន​ដែល​ចេញ​ឲ្យ​ពលរដ្ឋ​កម្ពុជា​នឹង​មាន​សុពលភាព​រយៈ​ពេល ១០ ឆ្នាំ​ខុស​ពី​លិខិត​ឆ្លង​ដែន​បច្ចុប្បន្ន​ដែល​មាន​សុពលភាព​ត្រឹម​តែ ៣ ឆ្នាំ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្រ្តី​ក្រសួង មហាផ្ទៃ កាល​ពី​ម្សិលមិញ។ ឧត្តម​សេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​អត្ត​សញ្ញាណកម្ម​នៃ​ក្រសួង មហាផ្ទៃ បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ត្រឹម ខែ​កក្កដា នេះ​អគ្គ​នាយកដ្ឋាន​នឹង​ចាប់​ផ្តើម​ចេញ​លិខិត​ឆ្លង​ដែន ដែល​មាន​សុពលភាព​រយៈ​ពេល​យូរ។ …

ជាង សុខា
http://www.phnompenhpost.com/national/passports-be-valid-longer