រដ្ឋាភិបាល​ទាមទារ​ទិន្នន័យ​ពី​ក្រុមហ៊ុន​លក់​ប្រេង

រដ្ឋាភិបាល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​លក់​ប្រេង​នៅ​កម្ពុជា​ត្រូវ​ប្រគល់​ទិន្នន័យ​នាំ​ចូល និង​កំណត់ត្រា​ហិរញ្ញវត្ថុ ដែល​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ច្បាប់​ការពារ​តម្លៃ​ប្រេងឥន្ធនៈ​។ ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រកាស​ជា​សាធារណៈ​កាលពី​ម្សិលមិញ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋ AKP ថា ខ្លួន​ចាប់ផ្ដើម​រៀបចំ​បទប្បញ្ញត្តិ​ដើម្បី​គ្រប់គ្រង​តម្លៃ​ប្រេង​នៅ​តាម​ស្ថានីយ​និង​បញ្ឈប់​ក្រុមហ៊ុន​ឯកជន​ដំឡើង​តម្លៃ​ស្រេច​តែ​នឹង​ចិត្ត​។ … សេចក្ដី​ប្រកាស​ព័ត៌មាន​បង្ហាញ​ថា​៖ «​ក្រសួង​រ៉ែ និង​ថាមពល​បាន​ចាប់ផ្ដើម​សិក្សា និង​រៀបចំ​បទប្បញ្ញត្តិ​ដើម្បី​គ្រប់គ្រង​តម្លៃ​ប្រេង​នៅក្នុង​ប្រទេស​កម្ពុជា ជា​មធ្យោបាយ​ដើម្បី​កំណត់​ការ​ផ្លាស់ប្តូរ​តម្លៃ​ប្រេងសាំង​ស្រប​ជាមួយ​នឹង​ទីផ្សារ​អន្តរជាតិ​»​។ …

Eddie Morton
http://bit.ly/1JFBVV9