អភិបាល​​​ខណ្ឌ​​​រាជធានី​​ភ្នំពេញ​​​ទទួល​​​ការ​​​តែង​​​តាំង​​​ជា​​​ផ្លូវ​​​ការ​​​

លោក ឃ្លាំង​​​ ហួត អភិបាល​​​ខណ្ឌ​​​ជ្រោយ​​​ចង្វា​​​ ដែល​​​ស្ថិត​​​ចំណោម​​​អភិបាល​​ខណ្ឌ​​​ប្រាំ​​​​​​មួយ​​​រូប​​​ដែល​​បាន​​​ទទួល​​​​​​មុខ​​​តំណែង​​​របស់​​​ខ្លួន​​​​​​កាល​​​ពីម្សិលមិញ បាន​​​ប្តេជ្ញា​​​ដោះស្រាយ​​​​​បញ្ហា​​​​​​បូម​​​ខ្សាច់​​​ដ៏​​​រីក​​​រាល​​​ដាល​​​នៅ​​​ក្នុង​​​ទន្លេ​​​មេគង្គ​​​អំឡុង​​​ពិធី​​​​​​ប្រកាស​​​តែង​​​តាំង​​​លោក​​​។ លោក​​​ ឃ្លាំង​​​ ហួត​​​ ដែល​​​បាន​​​ផ្លាស់​​​ពីមុខ​​​តំណែង​​​​​​អភិបាល​​​ខណ្ឌ​​​ប្ញស្សី​​​កែវ​​​ មក​​​ជាអ​​​​ភិ​​​បាល​​​ខណ្ឌ​​​​​​ទើប​​​បង្កើត​​​ថ្មី​​​នេះ​​​​​​ បាន​​ណែនាំ​​​ឲ្យ​​​មន្ត្រី​​​ក្រោម​​​ឱវាទ​​​ចុះ​​​ពិនិត្យ​​​យ៉ាង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះ​​​សកម្មភាព​​​បូម​​​ខ្សាច់​​​ ដែល​​​ជា​​​ហេតុ​​​ធ្វើ​​​​​​ឲ្យច្រាំង​​​ទន្លេ​​​បាក់​​​ស្រុត​​​ បំផ្លាញ​​​ផ្ទះ​​​​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​ៗនេះ​​​។ …

ឃី សុវុឌ្ឍី និង ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/15401/