អភិបាលខណ្ឌរាជធានីភ្នំពេញទទួលការតែងតាំងជាផ្លូវការ
លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា ដែលស្ថិតចំណោមអភិបាលខណ្ឌប្រាំមួយរូបដែលបានទទួលមុខតំណែងរបស់ខ្លួនកាលពីម្សិលមិញ បានប្តេជ្ញាដោះស្រាយបញ្ហាបូមខ្សាច់ដ៏រីករាលដាលនៅក្នុងទន្លេមេគង្គអំឡុងពិធីប្រកាសតែងតាំងលោក។ លោក ឃ្លាំង ហួត ដែលបានផ្លាស់ពីមុខតំណែងអភិបាលខណ្ឌប្ញស្សីកែវ មកជាអភិបាលខណ្ឌទើបបង្កើតថ្មីនេះ បានណែនាំឲ្យមន្ត្រីក្រោមឱវាទចុះពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះសកម្មភាពបូមខ្សាច់ ដែលជាហេតុធ្វើឲ្យច្រាំងទន្លេបាក់ស្រុត បំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋក្នុងរយៈពេលប៉ុន្មានឆ្នាំៗនេះ។ …
ឃី សុវុឌ្ឍី និង ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/15401/